khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ត្រូវបានបោះឆ្នោតជាអនុប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្ដៃយ៍សភាអាស៊ី (APA)ស្ដីពី កិច្ចការសង្គម និងវប្បធម៌
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយ APA និងគណៈប្រតិភូសភាកម្ពុជា បានចូលរួមប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ APA ស្តីពី កិច្ចការសង្គម និងវប្បធម៌។
    ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ APA បានបោះឆ្នោតគាំទ្រ ឯកឧត្តមបណ្ឌិត​ ធន់ វឌ្ឍនា ជាអនុប្រធានដឹកនាំកិច្ចប្រជុំ ខណៈដែលប្រទេសប៉ាគីស្ថានត្រូវបានគាំទ្រជាអ្នករាយការណ៍លទ្ធផលនៃកិច្ចប្រជុំ។
    ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យប្រធានគណៈប្រតិភូសភាសមាជិក APA ឡើងថ្លែងបទអន្តរាគមន៍ និងចំណាប់អារម្មណ៍ទៅលើសេចក្តីសម្រេចចំនួន១៤ ដែលលេខាធិការដ្ឋាន APA បានទទួលសម្រាប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពី កិច្ចការសង្គម និងវប្បធម៌។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail